អ្នកជំនាញ​ដោះ​មីន ៣​រូប ត្រូ​ប​បាត់បង់​ជី​វីត​ដោយសារ​ផ្ទុះ​មីនតោន

0

ព្រះ​វិហារ​៖ នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ នៅ​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន​ស្លាប់​ជំនាញ​ដោះ​មីន​ចំនួន​៣​រូប​និង​របួសធ្ងន់​ម្នាក់​របស់​អង្គការ​ដោះ​មីន​កម្ពុជា (Cambodian Self Help Demining)​។ អង្គការ​ដោះ​មីន​កម្ពុជា​ហៅ​កាត់​ថា​CSHD ដែល​គេ​ស្គាល់​ថា​ជា​អង្គការ​អា​គី​រ៉ា ដែល​មាន​ទីតាំង​ស្នាក់​ការ​នៅ​ខេត្តសៀមរាប​។ ករណី​គ្រោះថ្នាក់​នេះ​កេ​ី​ត​ឡេ​ី​ង​នៅ​ភូមិ​សែន​តេជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ជា​ភាព​ចៃដន្យ​បំផុត​ដែរ នៅ​មុន​គ្រោះថ្នាក់​ស្លាប់​អ្នក​ដោះ​មីន​នេះ​កេ​ី​ត​ឡេ​ី​ង​តែ​ប្រមាណ​២០​នាទី​ប៉ុណ្ណោះ នៅ​ភូមិ​នេះ ក៏​មាន​ករណី​ផ្ទុះ​គ្រាប់​ដុត​សំអាត​ដី​ដាំដំឡូង​ស្លាប់​ប្រជាពលរដ្ឋ មួយ​រូប​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​ចូលរួម​មរណ​:​ទុក្ខ​ជាមួយ​គ្រួសារ​សព និង​សូម​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​សព​បាន​ទៅ​កាន់​សុគតិភព​កុំបី​ខាន​ឡេ​ី​យ​៕

ប្រភព​៖ HENG Ratana