ចាប់​បាន​ជនសង្ស័យ​ម្នាក់ ក្រោយ​គាស់​ផ្ទះ​លក់ដូរ លួច​យក​បារី ១៥​សុង

0

កំពង់ស្ពឺ​៖ ថ្ងៃ​ទី​០៨-០១-២០២២​វេលា​ម៉ោង ០២​និង​០០ នាទី ទាម​ភ្លឺ មាន​ករណី លួច​គាស់​ទ្វា​ផ្ទះ ពី​ខាងក្រោយ​( ផ្ទះ​លក់ដូរ ) ចូល​លួច យក​អីវ៉ាន់ (​បារី​១៥​សុង​) ស្ថិត​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន កំពង់ស្ពឺ។

ម្ចាស់ផ្ទះ​ខាងលើ​បាន​មក​ដាក់ ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​សុ​ព័រ​ទេព ក្រោយ​ពី​បាន ទទួល​ពាក្យបណ្ដឹង ជំនាញ​នគរបាល យុ​ត្តិ​ធ​ម៍ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សុ​ព័រ​ទេព ធ្វើការ​ស្រាវជ្រាវ​ឃាត់ ជន សង្ស័យ​ឈ្មោះ​អ៊ួ​ង វ៉ា​ន់​រ៉ា ភេទ​ប្រុស អាយុ​២៦ ឆ្នាំ​នៅ​ភូមិ​រលាំង​សង្កែរ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន នៅ​វេលា​ម៉ោង​០៩/១០ នាទី នឹង​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង (​បារី​១៥​សុង ) កសាង សំណុំរឿង ចាត់ការ​តាម​និ​តី​វិធី​ច្បាប់​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងច្បារមន