រក​ឃើញ​ទីតាំង​ផលិត​អំបិល​មួយ​កន្លែង ដែល​ផលិត​អំបិល​ផ្ទុក​នូវ​ជាតិ​អ៉ី​យ៉ូ​ដ​ទាប​ជាង​ស្ដង់ដា​ដែល​បាន​កំណត់

0

កំពង់ស្ពឺ​៖ តាម​រយៈ​ព័​ត័​មាន​ដែល​បាន​ប្រមូល​ពី​ទីផ្សារ នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ នេះ មន្ត្រី​ស៊េ​ី​ប​អង្កេត នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក៏​បាន​ឈាន​ដល់​ការ​ស្រាវជ្រាវ​រក​ឃេ​ី​ញ​នូវ​ទីតាំង​ផលិត និង​ចែកចាយ​អំបិល​មួយ​កន្លែង​ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ផលិត​អំបិល​មិន​អនុលោម​តាម​បទ​ប្ប​ញ្ញ​តិ្ត​ដែល​បាន​កំណត់​។ បន្ទាប់​ពី​បាន​ធ្វេ​ី​ការ​វិភាគ​គុណភាព​រួច​មក មន្ត្រី​ជំនាញ​បាន​រក​ឃេ​ី​ញ​ថា​អំបិល​ទាំងនោះ​មាន​ផ្ទុក​នូវ​ជាតិ​អ៉ី​យ៉ូ​ដ​ទាប​ជាង​ស្ដង់ដា​ដែល​បាន​កំណត់​។ ក្រោយ​ពី​បាន​រក​ឃេ​ី​ញ​ដូចនេះ មន្ត្រី​ក​.​ប​.​ប​. បាន​ធ្វេ​ី​ការ​ពិ​ន័​អន្តរការណ៍​ដល់​ម្ចាស់​ទីតាំង​ផលិត​នោះ និង​បាន​ណែនាំ​ឱ្យ​ធ្វេ​ី​ការ​កែតម្រូវ​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF