ភ្នំពេញ៖ ក្នុងឪកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពធ្ងន់ កំពុងព្យាបាលនៅបន្ទប់ICU នៅសល់ចំនួន១២៦នាក់ ដោយសរុបអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស មាន ជាង៥០០នាក់។ សម្តេចតេជោបន្តថា កម្ពុជានឹងត្រូវសាងសង់មជ្ឈមណ្ឌលធំមួយបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនអោយពលរដ្ឋខ្វះកន្លែងព្យាបាលនោះទេ ខណៈយើងបានដើរមួយជំហានមុន៕
ប្រភព៖ BTV