ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​លួច​ខ្សែដៃ និង​ចិញ្ចៀន

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១១:០០​នាទី ព្រឹក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល កា​កាប​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​គ្រឿងអលង្ការ ប្រព្រឹត្ត​នៅ​ក្នុង​ផ្សារ​ពោធិ៍​ចិន​តុង ភូមិ​ប៉ប្រក់​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ សួង ដា​នី ភេទ ស្រី អាយុ ៣៨​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅ​ភូមិ​ប៉ប្រក់​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ឈ្មោះ តី វ​ណ្ណី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ វត្ថុ​តាំង​ដកហូត​ ខ្សែដៃ ចំនួន​០១​ខ្សែ និង​ចិញ្ចៀន ចំនួន ០១​វង់​។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​សាកសួរ និង ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ