ចាប់ផ្តើម​ប្រឡង​វិញ្ញាសារ​ជីវវិទ្យា នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

0

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ នៃ​ដំណើរការ​សំ​ណេ​រ​វិញ្ញាសា​ទី​២ គឺ​ជីវវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ប្រវត្តិវិទ្យា សម្រាប់​ថ្នាក់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ស្ថានភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ​ទាំង​នៅ​ក្នុង និង​ក្រៅ​មណ្ឌល​ប្រឡង ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​តាម​ពេលវេលា​ដែល​បាន​កំណត់ និង​គោរព​តាម​បទ​ប្បញ្ញត្តិ​។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ត្រូវ​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជា​ដាច់ខាត​។ ករណី​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​៕

ប្រភព៖ ក្រសួងអប់រំ