ពុទ្ធោ​! ប្តី​បាន​ត្រឹម​អោប​សព​ប្រពន្ធ​មាន​ផ្ទៃពោះ ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​នឹង​ដៃ

0

ព្រះ​សីហ​នុ​៖ (ពត៌មានបឋម) កាលពី​វេលា​ម៉ោង​ប្រមាណ ១៥:៤៥​នាទី ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១​កន្លង​មក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​នឹង​រថយន្ត ដែល​បណ្តាល​អោយ​ស្ត្រី​ម្នាក់​កំពុង​មាន​ផ្ទៃពោះ​ត្រូវ​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​នៅ​មុខ​វត្ត​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​៕