រថយន្ត​ព្រូស បុក​គ្នា​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​មាន​របួសធ្ងន់ ២​នាក់

0

ព្រះ​សីហ​នុ​៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម៉ោងជាង​07​ព្រឹក ថ្ងៃ​ទី​25 ខែធ្នូ ឆ្នាំ​2021 ចន្លោះ​គីឡូម៉ែត្រ​លេខ 178-179 ផ្លូវជាតិ​លេខ 4 ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​កើតឡើង រវាង រថយន្ត​01​គ្រឿង ម៉ាក​prius ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-3348 (​អ្នកបើកបរ​រត់គេច​ខ្លួន​) បើកបរ​ក្នុង​ទិស​ដៅ​ពី ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ បាន​បុក​ប៉ះ​ជាមួយ​ម៉ូតូ 01​គ្រឿង ម៉ាក​សង់​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1G-8498 ជិះ​គ្នា​ចំនួន​02​នាក់ បើកបរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ឈ្មោះ ណោ មក​រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​លើ​ម៉ូតូ​(​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) រង​របួសធ្ងន់​ដូច​គ្នា​។

បច្ចុប្បន្ន វត្ថុ​តាង (​រថយន្ត​និង​ម៉ូតូ​)​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ រីឯ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ​៕

ប្រភព៖ Huy Bunleng