ព្រះវិហារ៖ ក្នុងការការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំតាមបណ្ដារាជធានី ខេត្តបានយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈជាប្រចាំដើម្បីស្វែរកភាពមិនអនុលោមណាមួយក្នុងវស័យប្រេងឥន្ធនៈតាមគោលដៅរបស់ខ្លួន។ ជាក់ស្ដែងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តព្រះវិហារបានរកឃើញភាពមិនអនុលោមលើដេប៉ូចំនួន ៩ទីតាំងក្នុងចំណោម ១៣ទីតាំង ដែលមិនសុចរិតភាពក្នុងការផ្គត់ផ្គង់ជូនទៅអតិថិជន។ ដេប៉ូ ៣ទីតាំងត្រូវបានមន្ត្រីជំនាញពិន័យទៅតាមនីតិវិធី និង៦ទីតាំងធ្វើកិច្ចសន្យាកែតម្រូវឡើងវិញផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF