ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញនៅសេចក្តីជូនដំណឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងស្តីអំពីការចែកចាយឱសថម៉ូកណាទ្រី (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) Molnatris (Molnupiravir Capsules 200mg)។ ឱសថនេះ នឹងត្រូវចែកចាយក្នុងតម្លៃ ៥៥ ដុល្លារអាម៉េរិក ក្នុង១ដូស (១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់) ចាប់ពី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ៕