ប្រពន្ធ​ខំ​ឆាត​សួរ​ប្តី​ដល់​ណា​ហើយ? ប៉ុន្តែ​ប្តី​មិន​អាច​តប​បាន​រហូត ព្រោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាត់បង់​ជីវិតទៅ​ហើយ

0

ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ផ្លុ​វ ៦០​ម៉ែត្រ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ បណ្តាល​អោយ​បាត់បង់​ជីវិត​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ ប៊ុត សា​រ៉ា​ន់ អាយុ ២០​ឆ្នាំ ជិះ​ម៉ូតូ​ហុងដា​ពាក់​ស្លាក​លេខ ពោធិសាត់ 1H-1870​។ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ទូរស័ព្ទ​ជន​រង​គ្រោះ មាន​សារ​ពី​ប្រពន្ធ សួរ​ថា “​ដល់​ណា​ហើយ​”​។ ដោយ​មិន​បានដឹង​ថា​ប្តី​របស់​ខ្លួន​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​៕