មន្ត្រីស៊ើបអង្កេត ក.ប.ប. បានបន្តបង្ក្រាបបទល្មើសក្នុងធុរកិច្ចប្រេងឥន្ធនៈ ដោយបានចុះត្រួតពិនិត្យជាក់ស្តែងតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានសរុបចំនួន ២៤ស្ថានីយ/ដេប៉ូ ដែលក្នុងនោះដេប៉ូចំនួន៩ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានមន្ត្រី ក.ប.ប. រកឃើញភាពមិនអនុលោមក្នុងន័យកេងចំណេញពីអ្នកប្រើប្រាស់ ខុសច្បាប់។ មន្ត្រីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍ភ្លាមៗ និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវ។ ដោយឡែក មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពតពុំបានរកឃើញភាពមិនអនុលោមក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន៤ ស្ថិតក្នុងស្រុកទឹកឈូ ដែលបានត្រួតពិនិត្យនោះទេ ដែលនេះជាសញ្ញាល្អបញ្ជាក់ថាធុរជនចាប់ផ្តើមមានការយល់ដឹងអំពីច្បាប់ និងចូលរួមធ្វើឱ្យបរិយាកាសប្រកួតប្រជែងមានភាពប្រសើរឡើង៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF