បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​បាញ់​ជា​ច្រើន​គ្រាប់ ព្រោះតែ​រឿង​…

0

ភ្នំពេញ​៖ នៅ​ម៉ោង​ប្រមាណ ១០​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​ចំនុច​ស្តុ​ប​អតីត​ស្ពានដែក​ចំការ​ដូង តាម​បណ្ដោយ​ផ្លូវ​៣៧១ កែង​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស​ជា​ទំងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មក​ដឹង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ ឡាយ សៀ​ក​ឡេ​ង អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​357 ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ដោយឡែក​ជន​ដៃដល់​មិន​ត្រូវ​បាន​ស្គាល់​អត្ត​ស​ញ្ញ​ណ ក្រោយ​បាញ់ប្រហារ​ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភព​ដ​ដែរ​បាន​បន្ត​ថា​ករណី​ផ្ទុះអាវុធ​នេះ​ផ្តើម​ចេញពី​ការ​បើកបរ​មិន​យោគយល់​គ្នា ហើយ​បង្ក​ជា​ការខ្លួន​ប្រកែក​តឹងសរសៃក ទៅ​វិញ​ទៅ​មក​។ ទើប​ជនសង្ស័យ​ដក​កាំភ្លើង បាញ់ប្រហារ​តែ​ម្តង បន្ទាប់​មក​ក៏​រត់គេច​ខ្លួន​។ ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕