ក្នុង​ចំណោម ១០​កន្លែង គឺ​មាន ៥​ហើយ​ដែល​លក់​សាំង​មិន​គ្រប់​លី​ត្រ

0

នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ នេះ​មន្ត្រី​ស៊ើបអង្កេត​សាខា ក​.​ប​.​ប​. ខេត្តកំពង់ស្ពឺ និង​ខេត្តឧត្តរមានជ័យ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធាន​ការណ៍​ច្បាប់ ចំពោះ​ម្ចាស់​អាជីវកម្ម​ប្រេងឥន្ធន​:​ដែល​បាន​ប្រព្រឹត្ត​អំពេ​ី​មិន​សុច​រឹត ក្នុង​ធុរកិច្ច​។ ការ​ត្រួតពិនិត្យ​ត្រូវ​បាន​អនុវត្ត​ចំពោះ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ១០​ទីតាំង ស្ថិត​ក្នុងស្រុក​ភ្នំស្រួច និង​ស្រុក​ត្រពាំង​ប្រាសាទ​។

តាម​រយៈ​ការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​៥ បាន​ប្រកប​អាជីវកម្ម​មិន​អនុលោម​តាម​ច្បាប់​ជា​ធរមាន​។ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​លើ​ម្ចាស់​ទីតាំង​ទាំង​៥​ខាងលើ និង​ណែនាំ​ឱ្យ​ម្ចាស់​ដេប៉ូ​ទាំងនោះ​ធ្វេ​ី​អាជីវកម្ម​ដោយ​សុចរិត ដែល​ជា​ហេតុ​នាំ​ឱ្យ​ប្រឈម​ចំពោះ​មុខ​ច្បាប់​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF