ដកហូត​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជិត ៩០​គីឡូ

0

ព្រះ​សីហ​នុ​៖ នា​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ភាព​មិន​អនុលោម​លើ​ទំនិញ​គ្រប់​ប្រភេទ​នៅ​លើ​ទីផ្សារ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ស្ដី​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​អាស​បេ​ស្ដុ​ស (ASBESTOS) តាម​ហាង​លក់​គ្រឿងសំណង់​ផង​ដែរ​។

យោង​តាម​លទ្ធផល​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ៨៥.៨​គីឡូក្រាម​ដែល​បាន​ដាក់​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​។ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ដកហូត​មក​រក្សា​ទុក​ដើម្បី​បន្ត​នីតិវិធី និង​ពិន័យ​អន្តរការណ៍​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF