សៀមរាប៖ កាលពីម៉ោងប្រមាណ ១៥:០០រសៀល ថ្ងៃទិ១៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំនុចក្រុមទី១២ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយប្រទះឃើញក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ បានស្លាប់ដោយសារបាញ់នឹងកាំភ្លើងត្រូវក្បាល ទាំងអាក្រាតកាយនៅក្នុងបន្ទប់ទឹក។
បើយោងតាមការបញ្ជាក់បឋមពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សសាលា ដែលមានឪពុកឈ្មោះ អ៊ុយ ចយ អាយុ ៤៨ឆ្នាំ ជានាយកងរាជអាវុធហត្ថ ខេត្តសៀមរាប។
តំណាក់កាលដំបូងសមត្ថកិច្ចធ្វើការសន្និដ្ឋានថាអាចជាករណីអត្តឃាតបាញ់សម្លាប់ខ្លួនឯង ដោយអាវុធម៉ាក SIG SAUR ចំនួន១គ្រាប់ចំក្បាល។ ក្នុងនោះដែរ បើយោងតាមប្រភពពីឪពុកម្តាយជនរងគ្រោះបានអោយដឹងថាកូនខ្លួនមានជំងឺបាក់ទឹកចិត្ត៕