បែន​ដឹក​ដី បុក​ផ្ទប់​រថយន្ត ជាមួយនឹង​ម៉ូតូ​អូស​រ៉ឺ​ម៉ក បណ្តាល​អោយ​របួសធ្ងន់​ម្នាក់

0

ភ្នំពេញ​៖ កាលពី ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ក្រោយ​រថយន្ត​បែន​ដឹក​ដី​បើក​លឿន​ទៅ​បុក​ជាមួយនឹង​រថយន្ត ២​គ្រឿង ហើយ​មិន​ទាន់​អស់​ល្បឿន​បាន​រុញ​ផ្ទប់​ម៉ូតូ​អូស​រ៉ឺ​ម៉ក​មួយ​គ្រឿង​គរ​លើ​គ្នា​បណ្តាល​ឱ្យ​បុរស​ម្នាក់​របួសធ្ងន់ នៅ​តាម​ផ្លូវ​ហាណូយ​ក្បែរ​វត្ត​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

បើ​តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា រថយន្ត​បង្ក​ប្រភេទ​បែន​ដឹក​ដី​ផ្លា​ក​លេខ ភ្នំពេញ 3D-1660 បើក​លឿន ពី​ត្បូង​ទៅ​ជើង​ដោយ​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ស្តា​រិច​ឃ្លុប​ហើយ​រុញ​ទៅ​បុក​នឹង រ៉ឺ​ម៉ក​ម៉ូតូ រួច​រុញ​បន្ត​ផ្ទប់​នឹង​រថយន្ត​ម៉ាក​នី​សាន់​ដែល​កំពុង​ថយក្រោយ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​កង់​បី​រង​របួសធ្ងន់ ។ ក្រោយមក​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ យក​មធ្យោបាយ​ទាំងអស់​ទៅ​រក្សា​ទុក រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ប្រភព៖ សហការី