ស្ទឹងត្រែង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោយរកឃើញអ្នកទោស និងមន្ត្រីអនុរក្សពន្ធនាគារ សរុប ៣០៨នាក់ ឆ្លងកូវីដ១៩។
បើយោងតាមការបញ្ជាក់របស់លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល បានអោយដឹងថា ក្រោយមានអ្នកទោសក្នុងពន្ធនាគារមានអាការសង្ស័យថាកើតកូវីដ១៩ ទើបនៅព្រឹកថ្ងៃទី៨ ខែធ្នូ ក្រុមគ្រូពេទ្យបានចុះយកសំណាក់នឹងធ្វើតេស្តរកឃើញ អ្នកទោស ៣០០នាក់ និងមន្ត្រីពន្ធនាគារ ៨នាក់ វិជ្ជមានកូវីដ១៩។
ក្រោយរកឃើញមានអ្នកឆ្លងកូវីដ១៩ នៅក្នុងពន្ធធនាគារ ពេលនេះក្រុមគ្រូពេទ្យបានប្រគល់ថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ១៩ ទៅឱ្យពេទ្យប្រចាំពន្ធនាគារដើម្បីព្យាបាល។
ចំពោះការឆ្លងកូវីដ១៩នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងនេះ ត្រូវបានសង្ស័យថាឆ្លងពីគ្រួសារពិរុទ្ធជន ដែលបានមកសួរសុខទុក្ខ៕