ភ្នំពេញ៖ កាលពីព្រឹកម៉ោង៨ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំនុចក្លោងទ្វារវត្តជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោយប្រទះឃើញសពទារកអាយុប្រហែលមួយសប្តាហ៍នៅក្នុងកេសក្រដាស។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាសពទារកខាងលើត្រូវបានឪពុកម្តាយយកមកបោះចោលនៅក្រោមជើងដំរីមុខក្លោងទ្វារវត្តជម្ពូវ័ន។ សមត្ថកិច្ចបន្តទៀតថាទារកខាងលើស្លាប់ដោយសារខ្វះអាហារ (បាក់ទឹកដោះ) ហើយសពត្រូវបានសមត្ថកិច្ចយកទៅប្រគល់តាអាចារ្យភ្លុកចាត់ចែងបូជាតាមប្រពៃណី៕