ភ្លើង​ឆេះ​ចំ​ផ្ទះ​លក់​ម៉ូតូ​ទាំង​ព្រឹក បណ្តាល​អោយ​ខូចខាត​អស់ ៥៧​គ្រឿង

0

កំពត​៖ កាលពី​ម៉ោង​ប្រមាណ ៦​ព្រឹក ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​ស្ថិត​នៅ​ចំនុច​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខែ​ត្ត​កំពត​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ហាង​លក់​ម៉ូតូ ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​មានឈ្មោះ​ថា ហុងដា លី ប៉េង​។ នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​សមត្ថកិច្ច​ប្រើប្រាស់រ​ដ​យន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៣​គ្រឿង និង​ទឹក ៦​ស៊ីទែន​។ សកម្មភាព​ពន្លត់​ដល់​ម៉ោង ៨​ព្រឹក​ទើប​អគ្គី​ភ័យ​រលត់​។ ចំពោះ​មូលហេតុ​ដែល​បង្ក​អោយ​មាន​អគ្គី​ភ័យ​នេះ គឺ​សង្ស័យ​ថា​ឆ្លង​ចរន្តអគ្គិសនី​។

ដោយឡែក​ចំពោះ​ការ​ខូចខាត​វិញ គឺ​ខូច​ម៉ូតូ​តាំង​ចំនួន ៥៧​គ្រឿង និង​រថយន្ត​ចំនួន ២​គ្រឿង​៕