ចាប់​បាន​ជនសង្ស័យ​បាញ់​រះ ជាង ២០​គ្រាប់​នៅ​ស្រុក​សំឡូត​ហើយ

0

បាត់ដំបង​៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដែល​បាន​ប្រើ​កាំភ្លើង​បាញ់​រះ​អស់​ជាង​២០​គ្រាប់ ផ្អើល​ពេញ​ស្រុក​សំឡូត​ហើយ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ មាន​ករណី​បាញ់​រះ​មួយ បាន​ធ្វើ​អោយ​ភ្ញាក់ផ្អើល​ប្រជាជន​ក្នុងស្រុក​សំឡូត ដោយ​ជនសង្ស័យ​មានឈ្មោះ​សុខ គង់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​៕