ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ពីកម្ពុជា។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនអាចទទួលយកបានការថ្លែងនេះឡើយ។ សម្តេចតេជោ បានចោទសួរថា ការរាតត្បាតជំងឺកូវីដ១៩នៅវៀតណាមបច្ចុប្បន្ន ជាបាបកម្មឬយ៉ាងណា។
សម្តេចតេជោ បន្ថែមថា សម្តីមេទ័ពព្រំដែនវៀតណាម បានផ្តល់នូវការឈឺចាប់ដ៏ខ្លាំងក្លាមួយសម្រាប់សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនប្រឆាំងវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា៕
ប្រភព៖ Freshnews