ដំណឹង​ល្អ​! ប្រហែល​ឆ្នាំ​ក្រោយ​ប្រជាជន​កម្ពុជា នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដែល​ផលិត​នៅ​ក្នុងស្រុក​ខ្មែរ​បាន

0

ភ្នំពេញ​៖ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១​នេះ លោក វ៉ាង វិ​ន​ធាន អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា “​ភាគី​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ស្តី​ពី​គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​ចិន កំពុង​តែ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ប្រហែល​ឆ្នាំ​ក្រោយ ប្រជាជន​កម្ពុជា នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដែល​ផលិត​នៅ​ក្នុងស្រុក​ខ្មែរ​បាន​”៕

ប្រភព៖ Freshnews