សង្ស័យ​ស្រវឹង​! បើក​រា​ចង្កូត​ពេញ​ផ្លូវ រហូត​បុក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ក្រោយ​រថយន្ត​មួយ​គ្រឿង​បាន​បើក​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ដោយ​ឃើញ​រថយន្ត​បើក​រេ​ពេញ​ផ្លូវ​ក្នុង​ល្បឿន​លឿន ក៏​មាន​ក្រុម​យុវវ័យ​បាន​បើក ដេញ​តាម​ឃាត់​ម្ចាស់​រថយន្ត​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ប៉ុន្តែ ឃាត់​មិន​ទាន់ រថយន្ត​រេ​ចង្កូត​បុក​សួន​ពុះ​ចែក​ទ្រូងផ្លូវ ក្រឡាប់ បណ្តាល​អោយ​ម្ចាស់​រថយន្ត​របួស​ក្បាល​ហូរ​ឈាម​ស្រោច​អាវ​៕

ប្រភព៖ Rangsey Roth