បាត់ដំបង៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាភេទទី៣នៅចំនុចភូមិបាវិត សង្កាត់បាវិត ក្រុងបាវិតស្រុកស្វាយរៀង ក្រោយទទួលបានពាក្យបណ្តឹងម្នាក់ពីជនរងគ្រោះ។
ជនសង្ស័យខាងលើមានឈ្មោះ ឈន់ កូរីណា ភេទី៣ អាយុ ២៤ឆ្នាំ រស់នៅភូមិសង្កាត់ដែលត្រូវឃាត់ខ្លួនខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ វ៉ា វិត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមប្រភពពីជនរងគ្រោះបានអោយដឹងថាជនសង្ស័យជាភេទទី៣ខាងលើ បានប្រើប្រាស់ឈ្មោះក្នុងបណ្តាញសង្គមថា “Bonatamomo” ដើម្បីឆាតមកខ្លួន ហើយល្បួងខ្លួនអោយបើកវីដេអូខល ដើម្បីមើលរូបស្រាត។ ឈាតពេលនោះជនសង្ស័យ បានថតរូបស្រាតរបស់ជនរងគ្រោះទុក ដើម្បីធ្វើការជំរិតទារប្រាក់ជាច្រើន។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចចំពោះអ្វីដែលខ្លួនបានធ្វើ។ នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបុរសភេទទី៣ នេះ ទៅសាលាដំបូងខេត្តរួចរាល់ហើយ នៅថ្ងៃទី៤ខែធ្នូ ដើម្បីផ្តន្ទាទោសតាមច្បាប់៕


