ឯកឧត្តម គួ​ច ចំរើន គាំទ្រ​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន អំពី​ការ​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ធ្វើ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តវេន ដោយ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត

0

ព្រះ​សីហ​នុ​៖ ក្រោយ​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា អំពី​ការ​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ធ្វើ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តវេន ដោយ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​។

ក្នុង​នោះ​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​។ ដោយ​ឯកឧត្តម​បាន​បញ្ជាក់​ថា “​ខ្ញុំ​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំ​ពោ​ប្រសាសន៍​ប្រកបដោយ​គតិបណ្ឌិត​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដែល​បាន​ប្រកាស​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ធ្វើ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តវេន ដោយ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត ។

ប្រសាសន៍​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​សម្តេច​តេ​ជោ គឺ​ពិតជា​បាន​គិតគូ​យ៉ាង​វែង​ឆ្ងាយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​រក្សា​ការពារ​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ បូរណភាព​ទឹក ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ ការ​ប្រកាន់ខ្ជាប់​ឥត​ងាករេ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង ច្បាប់​”៕