ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ

0

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ដី​ឡូត៍ ស្ថិត​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ជនសង្ស័យ​មាន​គ្នា ០១​នាក់ បាន​ធ្វើ​សកម្មភាព​លួច (​យក​ទូរស័ព្ទ​ដៃ​០១​គ្រឿង​) នៅ​ចំណុច ផ្លូវលំ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ គិត ផល្លា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​ដី​ឡូ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។ ជន​រង​គ្រោះ​ឈ្មោះ ធាន វាសនា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​កង់​បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​លេខ​១៥​អា ភូមិ​អូ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ចាប់​យក​៖​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ម៉ាក​អូ​ប៉ូ ពណ៌​ខៀវ ។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ គិត ផល្លា ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ