ភ្លើង​ឆេះ​ផ្ទះ​អស់ ខណៈ​ម្ចាស់ផ្ទះ ២​នាក់​ប្តី​ប្រពន្ធ បាន​ស្លាប់​ជា​បន្តបន្ទាប់​ពេល​បញ្ជូន​ទៅ​ពេទ្យ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១២:១០ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ចំនុច​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​បុរី​គឹ​ម​សាន្ត ភូមិ​តា​កេ​រ្តិ៏ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ បានអោយ ២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ម្ចាស់ផ្ទះ​ជា​ប្តី​មានឈ្មោះ សុផល អាយុ ៦០​ឆ្នាំ​ជាង ជនជាតិ​ខ្មែរ មុខរបរ​ជា​មន្ត្រីរាជការ រីឯ​ប្រពន្ធ​មានឈ្មោះ សុខ ខុ​ម អាយុ ៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មេផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។ ក្រោយ​សមត្ថកិច្ច​បាន​ជួយ​ពន្លត់ និង​បាន​ជួយ​បញ្ជូន ២​នាក់​ប្តី​ប្រពន្ធ ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល ជន​រង​គ្រោះ​បាន​ស្លាប់​ជា​បន្តបន្ទាប់​៕