ចាប់​បាន​ក្រុម​Black_Boy និង ក្រុម YKT ដែល​ជំនាញ​ខាង​កាប់ យក​ស្លាក​លេខ​ម៉ូតូ (​មាន​វី​ដេ​អូ​)

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​០២​និង​០០​នាទី កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បេ​ី​ក​ការ​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្ដែង​ក្រុម​ក្មេង​ទំនើង​ខ្លាំង​ខាង​កាប់ យក​ស្លាក​លេខ​ម៉ូតូ រហ័ស​នាម ក្រុម Black_Boy និង ក្រុម YKT ដែល​ធ្វេ​ី​សកម្មភាព​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ ។

ចំពោះ​មុខ​: ជនសង្ស័យ​ទាំង ០៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ​រក​បក្សពួក​ពាក់ព័ន្ធ​ផ្សេង​ទៀត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

ប្រភព៖ ក្រុមស្រាវជ្រាវនិងបង្ក្រាបនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ