តាកែវ៖ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីក្មេងតូចទើបអាយុ ១៨ខែ ម្នាក់លង់ទឹកប្រឡាយស្លាប់ កើតឡើងនៅ ក្នុងភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោងទង ខេត្តតាកែវ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាឪពុកម្តាយបាននាំគ្នាចេញទៅធ្វើការ ហើយផ្ញើរកូនតូចជាមួយជីដូនក្មេង ក៏ដើរលេងធ្លាក់ប្រឡាយលង់ទឹកស្លាប់ពេលជីដូនភ្លេចខ្លួនមួយសន្ទុះ។ ក្មេងរងគ្រោះមានឈ្មោះ អឿន រតនា អាយុ ១៨ខែ។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពឱ្យឪពុកម្ដាយយកធ្វើបុណ្យ ៕
ប្រភព៖ សហការី