បន្សល់​ទុក​តែ​សម្ភារៈ ចំណែក​មនុស្ស​លោតទឹក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ

0

ភ្នំពេញ​៖ កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ក្រោយ​នារី​ម្នាក់​សង្ស័យ​លោតទឹក​សម្លាប់​ខ្លួន ដោយ​បន្សល់​ទុក​នៅ​សម្ភារៈ​មួយ​ចំនួន​នៅ​លើ​ស្ពាន​។

បាន​តាម​ប្រភព​ពី​មិត្ត​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នារី​ខាងលើ​ឈ្មោះ ម៉ាក់​យ៉ា​ប៊ី អាយុ​ជាង ២០​ឆ្នាំ ស្នាក់​នៅ​ក្រោយ​ភោ​ជនី​ដ្ឋា​នតា​សេត ក្នុង​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វា និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​។

ប្រភព​ដ​ដែរ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​មានរឿង​ពិបាកចិត្ត​ជាមួយ​គ្រួសារ​ផង ហើយ​និង​សង្សារ​ផង​។ នាង​ប្រាប់​មិត្ត​ភ័ក្តិ​ថា​នាង​ចង់​នៅ​ម្នាក់ឯង ស្រាប់​មុន​កើតហេតុ​បន្តិច​ពួក​នាង បាន​ទទួល​ឆាត​ពី​ជន​រង​គ្រោះ ដោយ​ប្រាប់​ថា​ទៅ​ល​ផត​ទឹក​នៅ​ស្ពាន​ជ្រោយចង្វា​។ ពេល​ពួក​នាង​មក​ដល់ ក៏​ឃើញ​តែ​សម្ភារៈ​នារី​រង​គ្រោះ ដែល​បាន​បន្សល់​ទុក​នៅ​ទីតាំង​ខាងលើ​៕