ធានា​គារ​ជាតិ​នៃ​កម្ពុជា នឹង​ស្វែង​យល់​បន្ថែម​ទៀត​អំពី​ប្រភព​នៃ​បញ្ហា​រអាក់រអួល​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់​ធនាគារ ABA ហើយនឹង​ចាត់វិធានការ​តាម​និ​តិ​វិធី

0

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ធនាគារជាតិ នៃ​កម្ពុជា បាន​ចេញ​នៅ​សេចក្តីជូនដំណឹង ស្តី​ពី បញ្ហា​រអាក់រអួល​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់​ធនាគារ វឌ្ឍនៈ​អាស៊ី ចំកាត់ (ABA)​។

ក្នុង​នោះ​ដែរ ធនាគារជាតិ​នៃ​កម្ពុជា សូម​ក្រើនរំលឹក​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នានា ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តីជូនដំណឹង​លេខ ធ​.៧.០១៩.៥៧៥ ស​ជ​ណ ស្តី​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​គោលការណ៍​ណែនាំ​លើ​ការ​គ្រប់គ្រង​ហានិភ័យ​ព័ត៌មានវិទ្យា ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ដែល​តម្រូវ​អោយ​គ្រឹះស្ថាន​នីមួយ​ៗ​ត្រូវ​ដោះស្រាយ​រាល់​ភាព​រអាក់រអួល​បច្ចេកទេស​ក្នុង​រយៈពេល​២​ម៉ោង​យ៉ាង​យូរ​។ ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជានឹងស្វែងយល់បន្ថែមទៀតអំពីប្រភពនៃបញ្ហានេះ ហើយនឹងចាត់វិធានការតាមនិតិវិធី៕