ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ផ្ទះចំនួន ១ខ្នង ក្នុងបានរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរខាងអស់ទាំងស្រុង និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ សូទ្វ ពិសិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ (អ្នកបង្ក)មុខរបរ យោធា និងម្ចាស់បន្ទប់ឈ្មោះ សួស គឹមសាន ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរ គ្រូបង្រៀនចូលនិវត្តន៍ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពី ប្តីប្រពន្ធឈ្លោះប្រកែកគ្នាដុតចង្ក្រានហេីយរាលដាលបង្ករជាអគ្គិភ័យ។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះថ្មក្រោមឈេីលេី ទំហំ (៥ម៉ែត្រ x ១៥ម៉ែត្រ) អស់ទាំងស្រុង រួចសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង ហេីយរាលដាលឆេះដល់ផ្ទះអ្នកជិតខាងអស់ទាំងស្រុង ទំហំ (៧ម៉ែត្រ x ១៧ម៉ែត្រ)។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១១និង៥៥នាទីយប់នាថ្ងៃដដែរ៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ