កំពង់ចាម៖ ក្រោយចាប់បានជនសង្ស័យរំលោភសម្លាប់សិស្សស្រី នៅខេត្តកំពង់ចាម ធ្វើអោយផ្អើលបណ្តាញសង្គមនោះ។ ពេលនេះចុងសង្ស័យបានរៀបរាប់ដំណើររឿងដែលបានកើតឡើងហើយ។
ក្នុងនោះជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ហៅ អាលាន ភេទប្រុស អាយុ ១៦ឆ្នាំ បានបញ្ជាក់ថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ រំលោភសេពសន្ធវ: និងសំលាប់ហើយយកទូរស្ទ័ពជនរងគ្រោះទៅលក់នៅភ្នំពេញបានតម្លៃ២០ម៉ឺនរៀល រួចយកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ។
គួរបញ្ជាក់ផងដែរថាមុននកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចសត្វមាន់ពីនាក់ស្រុក១ក្បាល ត្រូវបានម្ចាស់មាន់ហៅមកសួរនាំ ហើយថតរូបនិងអោយទៅយកសត្វមាន់មកអោយវិញ។ ក្រោយពេលជនសង្ស័យទៅយកមាន់ក៏កើតករណីខាងលើ នៅកន្លែងកើតហេតុបន្សល់ទុកម៉ូតូ១គ្រឿងម៉ាហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរី២០១៥ ស្បែកជើង១គូ។ តាមការអះអាងពីម្ចាស់សត្វមាន់ ដែលបានថតរូបមុនកើតហេតុ និងម្តាយបង្កើតបានបញ្ជាក់ថាគឺពិតជាជនង្ស័យខាងលើប្រាកដមែន៕
ប្រភព៖ Rangsey Roth