ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី២១ ខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្លូវរថភ្លេីង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញផ្ទះ ៣ខ្នង និងសម្ភារៈមួយចំនួន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ហយ សែម ភេទស្រី និងម្ចាស់ទីតាំងឈ្មោះ សេន ផេង ភេទស្រី មុខរបរ កម្មករ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះឈេីប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ អស់ផ្ទះចំនួន ៣ខ្នង រួចសម្ភារៈមួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើរនឹង ៧៥ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១១និង០០នាទីយប់នាថ្ងៃដដែរ៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ