ភ្នំពេញ៖ បងប្អូនដែលជាឪពុកម្តាយ ឫអាណាព្យាបាលក្មេងៗតូចៗ ប្រហែលជាបានស្គាល់យ៉ាងច្បាស់នៅលោកគ្រូ ហ៊ាង រតនា ដែលជាពេទ្យម្នាក់ដែលព្យាបាលអោយក្មេងតូច ដោយមិនរើសនោះទេ។ ក្នុងនោះកាលពីថ្ងៃទិ១៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ លោកគ្រូ បានបញ្ជាក់នៅម៉ាស៊ីនម្យ៉ាងដែលអាជី ពាក់នោះ គឺមិនមែនជាអុកស៊ីសែននោះទេ ប៉ុន្តែជាម៉ាស៊ីនឆ្ពង់ទៅវិញ។ លោកគ្រូ បានសរសេរថា៖
“ថ្ងៃនេះសូមចែករំលែកចំណេះដឹងបន្តិច ព្រោះឃើញបងប្អូនច្រឡំច្រើន តាមពិតរូបដែលអ្នកនាង GiGi ពាក់នេះមិនមែនជាអុកសុីសែនទេ តែវាជាម៉ាសម៉ាសុីនឆ្ពង់ (ម៉ាសអុកសុីសែនដូចរូបខាងក្រោមគេបង្អស់)។ ហើយបើតាមរូបក្នុងម៉ាសុីនឆ្ពង់នោះមិនមានទឹកឆ្ពង់ និងមិនមានផ្សែងទាល់តែសោះ ឬក៏ជាម៉ាសអុកសុីសែនចេញថ្មីដែលខ្ញុំមិនដឹង!!!?????”៕



