បន្ទាយមានជ័យ ៖ មនុស្ស០៣នាក់បានបាត់បង់ជីវិតនិង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍កើតឡើង ០៣ករណី ក្នុងថ្ងៃតែមួយ នៅក្នុងខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ នៅវេលាម៉ោង០៤និង១០នាទីល្ងាច ថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើំណាត់ផ្លូវជាតិលេខ៥៦ A ត្រង់ចំណុចខាងជើងក្លោងទ្វារវិទ្យាល័យថ្មពួកចម្ងាយ៤០០ម៉ែត្រស្ថិតនៅភូមិផ្សាថ្មី ឃុំគំរូ ស្រុកថ្មពួក មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកពីមុខរថយន្តយោធា ដឹកពលករ ក្នុងទិសដៅច្រាស់ទិសគ្នាពីជើងទៅត្បូង និងរថយន្តព្រូសពណ៌ខ្មៅបុកពីក្រោយរថយន្តយោធានោះផងដែរ។ក្នុងករណីនេះ បណ្តាលឲ្យឈ្មោះណាត សុផាន់ ណា ប្រុស អាយុ១៨ឆ្នាំរស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយរមានជ័យ ដែលបើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពាក់ស្លាកលេខប.មានជ័យ.1T- 0522 រងរបួសធ្ងន់។
ប្រភពដដែលបានបញ្ជាក់ថា ៖ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាណ៍នេះ អ្នកបើកម៉ូតូក្នុងស្ថានភាពស្រវឹង អ្នកបើកឡានដឹកពលករ មិនគោរពសិទ្ធិអាទិភាព ចំណែករថយន្តព្រូសបើកកៀកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុលគូថរថយន្តដឹកពលករខណៈពេលរថយន្តនោះឈប់ ។
មួយករណីទៀត មនុស្ស០២នាក់បានស្លាប់ ក្នុងនោះ០១នាក់បានភ្លាមៗនៅនឹងកន្លែងនិង០១នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈពេលជិៈម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥៦Aត្រង់ចំណុចខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសប្រហែល១០០ម៉ែត្រ ស្ថិតក្នុង ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ។
នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ៖ អ្នកដែលស្លាប់០២នាក់ ឈ្មោះលើម លាត ភេទប្រុស អាយុ៤៧ឆ្នាំ (ពាក់មួកសុវត្តិភាព) បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ប.មានជ័យ 1S:1778 ក្នុងទិសដៅពីត្បូងទៅជើងនិងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ សែ សឺង ភេទប្រុស អាយុ៥៨ឆ្នាំ ទាំង០២នាក់ នៅភូមិជាមួយគ្នា ភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នកបើកគោយន្តកន្ត្រៃ ឈ្មោះ ហួត វឿប ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ផងដែរ។
ករណីមួយទៀត នៅក្រុងសិរីសោភ័ណ បង្កគ្រោះថ្នាក់ដោយខ្លួនឯង ៖ នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចកែងសួនស្នេហ៍ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានបុរស០១នាក់ឈ្មោះ សួង កំសត់ អាយុ ៣៩ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានបើកម៉ូតូមិនពាក់មួកសុវត្ថិភាពក្នុងស្ថានភាពស្រវឹង ហើយបានបើកធ្លាក់គ្រឡុកដួលបោកក្បាលទៅនឹងថ្នល់ បណ្តាលឲ្យស្លាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ