ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៨:៣០នាទី យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីចោលឆក់កាបូបមួយបានសម្រេចនៅចំនុចមុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នារីរងគ្រោះ មិនស្គាល់ឈ្មោះ ជានិស្សិត បានឆ្លៀតពេលទំនេរ ដើម្បីដឹកឥវ៉ាន់ រកថវិកាខ្លះ សមរួលដល់ការសិក្សា និងជីវភាព។ ប៉ុន្តែជាអកុសលនៅម៉ោងកើតហេតុខាងលើនាងត្រូវបានគេឆក់កាបូបយកអស់ទូរស័ព្ទលុយ ដោយទាំង ប៉ាស្ព័រ របស់គេ ចំនួន ៥ក្បាលថែមទៀត។ នាងបានលើកដៃសំពះសូមណូមពរ សុំ ចោរប្រគល់ ប៉ាស្ព័រ អោយនាងវិញផង។
ក្រោយកើតហេតុនារីរងគ្រោះខាងលើបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១៕