កែប៖ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតព្រះទីប និងសំពះព្រះខែ ឆ្នាំ២០២១ ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ដែលអញ្ចេីញមកសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមណីដ្ឋាននានា ទូទាំងខេត្តកែប មានចំនួនសរុប ១២,៨៨០នាក់ ក្នុងនោះភ្ញៀវជាតិ ១២,៨០៤នាក់ និងភ្ញៀវបរទេស ៧៦នាក់ សម្រាប់មធ្យោបាយធ្វើដំណើររថយន្តសរុបចំនួន ១,០៧៩គ្រឿង ក្នុងនោះរថយន្តតូចចំនួន៦៤៦គ្រឿង រថយន្តមធ្យមចំនួន៤១៦គ្រឿង និងរថយន្តធំចំនួន ១៧គ្រឿង៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប