ប្រជា​ការពារ ២​នាក់ ទាស់សម្តី​គ្នា​រហូត​បង្ក​ហឹ​ង្សា​! ម្ខាង​ស្លាប់ ម្ខាង​ជាប់​ខ្នោះ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៨​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ករណី​ប្រជា​ការពារ ២​នាក់ ទាស់សម្តី​គ្នា​រហូត​បង្ក​ជា​ហិង្សា នៅ​ក្នុង​បរិវេណ​សាលាសង្កាត់​បឹង​ទំពន់​ទី​២ បណ្តាល​អោយ​ភាគី​ម្ខាង​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​កើតឡើង​នៅ​ចំណុច សាលាសង្កាត់​បឹង​ទំពន់​ទី​២ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជ ធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អេ​ម វន ភេទ​ប្រុស អាយុ ៧១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ២១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ក្នុងភូមិ​ព្រែក​តា​គង់ ១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​ហេង សា​រ៉េ​ត ភេទ​ប្រុស អាយុ ៦២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ២០៤ តាម​បណ្តោយ​ផ្លូវ ៣៧១ ក្នុងភូមិ​ក្បាល​ទំនប់ ២ សង្កាត់​បឹង​ទំពន់ ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ដ​ដែរ​បាន​បន្ត​ថា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1C-9544 ក្នុង​សភាព​ស្រវឹង ក៏​បាន​និយាយ​ជាមួយ​ជន​រង​គ្រោះ រ​ហូ​ស​ទាស់សម្តី​គ្នា នឹង​បាន​ច្រាន​ជន​រង​គ្រោះ​ដួល​ជា​ច្រើន​ដង បណ្តាល​អោយ​សន្លប់​។ ក្រោយ​ហេតុ​ការ​នេះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​រុ​ស្សី ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់​ធ្ងន់​ខ្លាំង​ពេល មិនយូរ​ប៉ុន្មាន​ក៏​បាន​ស្លាប់​។

ដោយឡែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ បន្ទាប់​ពី​សាច់ញាតិ​ជន​រង​គ្រោះ បាន​ដាក់​ពាក្យបណ្តឹង​៕