អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ចំនួន ៦​នាក់ ដែល​ក្នុង​នោះ ៥​នាក់ មិន​បាន​ចាក់​វ៉ាក់សាំង

0

ភ្នំពេញ​៖ យោង​តាម​លទ្ធផល​បញ្ជាក់​ដោយ​(PCR) ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ប្រកាស​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៥៤​នាក់​, ករណី​ជា​សះស្បើយ ចំនួន ៥០​នាក់​, និង​ករណី​ស្លាប់ ចំនួន​៦​នាក់ (​មិន​ទាន់​ចាក់​វ៉ាក់សាំង​ចំនួន​៥​នាក់​) និង​មាន​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​ចំនួន ៤​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិល​បាល បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​៖ ករណី​ឆ្លង​សរុប​៖ ១១៩,៧៤១​នាក់​, ជា​សះស្បើយ​សរុប​៖ ១១៦,១២២​នាក់​, ករណី​ស្លាប់​សរុប​៖ ២,៨៨៧​នាក់​, និង​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​សរុបៈ​១៩,៧៥៩​នាក់ ៕