មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែមកដល់ មន្ត្រីជំនាញ ក.ប.ប. បានចុះត្រួតពិនិត្យទំនិញដែលដាក់ចរាចរលក់នៅបណ្តា ផ្សារដើម្បីធានាទប់ស្កាត់ឱ្យបាននូវការចរាចរទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមិនអនុលោមទៅនឹងបទដ្ឋានបច្ចេកទេស ដែលជាហេតុនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. សាខា ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រះវិហ៊ារ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញបានរកឃើញនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១,១៣៩.៧៥ លីត្រ និងទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៤៨៦.៣១ គីឡូក្រាម។ ទំនិញទាំងអស់ ត្រូវបានមន្ត្រីជំនាញ ធ្វើការដកហូតមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងបានពិន័យអន្តរការណ៍ទៅលេីម្ចាស់ទំនិញផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF