ឯកឧត្តម ម៉ៅ ធនិន ជួប​សំណេះសំណាល​ជាមួយ​គ្រួសារ​សមាគម​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​តាក់ស៊ី

0

កំពត​៖ ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​លោក​ជំទាវ ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ សម្ភារៈ​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​សមាគម​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​តាក់ស៊ី ចំនួន​៤២៩​នាក់ ក្នុង​នោះ​អ្នក​រត់​ម៉ូតូឌុប​មាន​ចំនួន​២៥៨​នាក់ អ្នក​រត់​កង់​បី​មាន​ចំនួន​១២០​នាក់ និង​អ្នក​រត់​តាក់ស៊ី​មាន​ចំនួន​៥១​នាក់​។

ក្នុង​ពិធី​នា​ព្រឹក​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកស្នងការ មេបញ្ជាការ​កងកម្លាំង​ទាំង​បី​ប្រភេទ លោក លោកស្រី​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​កំពត លោក លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពត និង​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្តកំពត​។
អំណោយ​ចែក​ជូន​ក្រុម​គ្រួសារ​សមាគម​ន​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​តាក់ស៊ី​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​២០​គ​.​ក មី​១​កេះ ត្រីខ​១​យួរ ទឹកត្រី​១​យួរ អាវ​ចំនួន​១ ដោយឡែក​អ្នក​រត់​ម៉ូតូឌុប​ជា​ស្ត្រី​ចំនួន​៨​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១០០​ដុល្លា​ផង​ដែរ​៕

ប្រភព៖ រដ្ឋបាលខេត្តកំពត