ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ នាំ​គ្នា​ជិះ​ម៉ូតូ ដើរ​រក​លួច​ម៉ូតូ​គេ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣:០០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ករណី​លួច​ម៉ូតូ​០១​គ្រឿង បង្ក​ឡើង​ជនសង្ស័យ​០៣​នាក់​។ក្នុង​នោះ​សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ ៣​នាក់​៖

១-​ជនសង្ស័យ​ឈ្មោះ ភី ភារ​ម្យ ហៅ​ឈិ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​)​។
២-​ជនសង្ស័យ​ឈ្មោះ វាសនា ឧត្តម ហៅ​ដំ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។
៣-​ជនសង្ស័យ​ឈ្មោះ ស្រ៊ុ​ន ឆេ​ង​អ៊ី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​)​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផុស សូ​ភ​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំពោះ​សម្ភារៈ​បន្សល់​ទុក​រួម​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី សេរី​២០១៨ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 1V-8870(​ជា​របស់​ជន​រង​គ្រោះ​) និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​គុប​ជ្រុង សេរី​ចាស់ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ​.​ព​.១.​ឋ (​ជា​របស់​ជនសង្ស័យ​ឈ្មោះ ស្រ៊ុ​ន ឆេ​ង​អ៊ី​)​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ