ហ្វេសប៊ុក៖ ក្រោយផ្ទុះឡើងរឿងម្ចាស់រថយន្តទំនើបម្នាក់ អោយកង់បី ទៅទិញសាំងអោយ ហើយមិនអោយលុយ។ ស្រាប់តែពេលនេះមានបុរសម្នាក់ បានចេញមកបញ្ជាក់ហើយ “ខ្ញុំបាទ ឈ្មោះម៉ៅឈាងលី សេវាជួលរថយន្តគ្រប់ប្រភេទ បានជួលឡានព្រូសដែលមានស្លាក់លេខ 2BJ-7190អោយភ្ញៀវ។ សូមគោរពបងប្អូនលេងក្នុងបណ្តាញសង្គមFB នឹងជូនដំណឹងដល់ បងប្រុសកង់បីឈ្មោះ ក្នុងFBថា សូរ នី ដែលបានទិញសាំងចា..ក់ឡានព្រូសខាងលើនេះ មិនបានអោយលុយគាត់(បងកង់បី)។
សូមបងប្រុសកង់បី ទាក់ទងមកខ្ញុំដើម្បីយកលុយថ្លៃសាំង៤០០០០ម៉ឺនរៀល ហើយខ្ញុំបាទ ជូនលុយ១០០,០០០រៀលបន្ថែមទៀត។ សូមបងកង់បីទាក់ទងមកលេខទូរស័ព្ទដូចនៅក្នុងរូប”៕

