ចាប់​បាន​ពលករ​ខ្មែរ ២១​នាក់ បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ថៃ

0

បន្ទាយ​មាន​ជ័យ​៖ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ កម្លាំង​បញ្ជាការ​វរ​ការពារ​ព្រំដែន​គោក លេខ​៨១៥ សហការ​ជាមួយ​កម្លាំងយោធា​ប្រតិបត្តិការ​សឹក​រង​ស្រុក​ម៉ា​ឡៃ បាន​ធ្វើការ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន ២១​នាក់ ដែល​មាន​បំណង​ចង់​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ក្នុង​ចំណោម ២១​នាក់​នោះ​មាន​៣​នាក់​, កំពង់ធំ ៧​នាក់​, បាត់ដំបង ៣​នាក់​, ត្បូងឃ្មុំ ៧​នាក់ និង​កំពត ១​នាក់​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​ធ្វើការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕