អ្នក​ម្តុំ​វត្ត​សន្សំ​កុសល​មក​ស្គាល់​មុខ​ទៅ​! នេះ​ហើយ​អ្នកជំនាញ​លួច​កាត់​ខ្សែភ្លើង​តាម​ផ្ទះ

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បឹង​ទំពន់​ទី​២ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​កាត់​យក​ខ្សែភ្លើង​អ​គ្កិ​ស​នី ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២៧៨ ផ្លូវ ៦៣BT ភូមិ ត្នោ​ជ្រុំ​២ សង្កាត់ បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ច​ន ឆាយ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​លេខ ២៧៨ ផ្លូវ ៦៣BT ភូមិ ត្នោ​ជ្រុំ​២ សង្កាត់ បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ គ្រូបង្រៀន ។

ជនសង្ស័យ​ឈ្មោះ កុ​ល សំណាង ហៅ ណា​ក់ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ​រោង​ទិញ​លក់​អេ​ត​ចាយ ផ្លូវ លំ ភូមិ​សន្សំ​កុសល​៦ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ រើស​អេ​ត​ចាយ មាន​ផ្ទុក​សារធាតុ​ញៀន ។

កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣:០០​នាទី ទៀប​ភ្លឺ ជន​រង​គ្រោះ និង​ក្នុង​គ្រួសារ​កំពុង​សម្រាក​នៅ​ក្នុងផ្ទះ (​កន្លែង​កើតហេតុ​) ស្រាប់តែ​រលត់​ភ្លើងអគ្គិសនី និង​មាន​សម្លេង​ឆ្កែ​ព្រូស ដោយ​មានការ​សង្ស័យ​បាន​ចេញ​មក​មើលឃើញ​ជនសង្ស័យ​និង​បក្ខពួក ចំនួន​០២​នាក់​ទៀត មិន​ស្គាល់ឈ្មោះ អាយុ​ប្រហែល ៣៥​ឆ្នាំ បាន​ឈប់​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្បែរ​ខ្សែភ្លើង​អគ្គិសនី​របស់​ខ្លួន ដែល​បាន​ដាច់​ធ្លាក់​មក​លើ​ផ្លូវ​នោះ ក៏​បាន​ស្រែក​ឆោឡោ​ឡើង ហើយ​នាំ​គ្នា​ដេញចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​។

បន្ទាប់​ជន​រង​គ្រោះ​ក៏​នាំ​មក​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បឹង​ទំពន់​ទី​២ ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ចំណែក​បក្ខពួក​ជនសង្ស័យ ចំនួន​០២​នាក់​ទៀត មិន​ស្គាល់ឈ្មោះ​បាន​រត់គេច​ខ្លួន​បាត់​។

វត្ថុ​តាង​ចាប់​យករួមមានម៉ូតូ​ចាស់ ចំនួន​០១​គ្រឿង ម៉ាក វ៉េវ ពណ៌ ខ្មៅ គ្មាន​ស្លាក​លេខ​, កន្ទុយ​រ៉ឺ​ម៉ក ចំនួន​០១​គ្រឿង​, ដង្កាប់ ចំនួន​០៣, ម៉ា​ឡេ​ត ចំនួន​០២, កន្ត្រៃ ចំនួន​០១, កាំបិត​ដង​ឈើ ចំនួន ០១, ទុល​ឡឺ​វី​ស ចំនួន ០១ និង​ជំ​ពាម​កៅស៊ូ​ដង​ឈើ ចំនួន ០១​។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ