ភ្នំពេញ៖ ករណី ឃាតកម្ម (ដុតសម្លាប់ប្តីរបស់ខ្លួន) នៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ពេលនេះចាប់បានជនសង្ស័យហើយ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីកន្លែងស្នាក់នៅផ្ទះផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធ (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ ៨៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យ ទីកន្លែងស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញត្រូវជាប្តី(ស្លាប់) ។ ចំពោះវត្ថុតាងដែលដកហូតបានរួមមានដបទឹកសុទ្ធសំរាប់ដាក់អាកុលចំនួន០១, ដែកកេសចំនួន០២, អំបោសមួយឆេះខាងចុង, ប្រដាប់កើបសំរាម០១, កំទេចពូកឆេះចំនួន០១ថង់ និងមេសោរកូនសោរមួយចំនួន។
គួរបញ្ជាក់ថាហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២ និង០០នាទីរំលងអាធាត្រ នៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈជនរងគ្រោះជាប្តីឈ្មោះ ភៅ ម៉ៅ កំពុងដេកនៅក្នុងផ្ទះជាមួយជនសង្ស័យឈ្មោះ ទៀង ស៊ីម (ជាប្រពន្ធ)។ ពេលនោះជនសង្ស័យបានយកអាកុលកន្លះលីត្រ (មួយដបទឹកសុទ្ធ) ចាក់នៅលើពូក និងលើខ្លួនជនរងគ្រោះដែលកំពុងដេកលង់លក់។ បន្ទាប់មកជនសង្ស័យបាន យកដែកកេសមកបញ្ឆេះដុតជនរងគ្រោះបណ្តាល អោយរលាកពេញខ្លួន ហើយក៏បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ រហូតដល់វេលាម៉ោង១៥:០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទៀង ស៊ីម យកមកសាក សួរនៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកសាកសពបានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញ្ញាតិយកទៅតំកល់នៅវត្តចាក់អង្រែលើរងចាំបូជាតាមប្រពៃណី៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ