រថយន្ត​ដឹក​សំរាម​បុក​រះ ម៉ូតូ ១​គ្រឿង និង​រថយន្ត ៣​គ្រឿង បណ្តាល​អោយ​ស្លាប់​ម្នាក់

0

ព្រះ​សីហ​នុ​៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​សំរាម ០១​គ្រឿង​បុក​រះ ប៉ះ​ម៉ូតូ​០១​គ្រឿង​និង​រថយន្ត​០៣​គ្រឿង​ទៀត វេលា​ម៉ោង​ជិត​២​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​រោងចក្រ​ក្រោ​ន ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់ និង​ខូចខាត​យានយន្ត​ដែល​បាន​បុក​ប៉ះ​នេះ​។

របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​ដឹក​សំរាម​បើកបរ​ដោយ​ឈ្មោះ ធឿ​ន ថិ​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​បុក​រះ ប៉ះ​ម៉ូតូ ០១​គ្រឿង និង​រថយន្ត​ចំនួន ០៣​គ្រឿង រួម​មាន​​ម៉ូតូ​ម៉ាក HONDA AIRBLADE ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ អ្នកបើកបរ​ឈ្មោះ វ៉ា​ន់ លី ភេទ​ស្រី​អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ (​ស្លាប់​)​។ ​រថយន្ត​ម៉ាក TOYOTA PRIUS ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BN-9072 អ្នកបើកបរ​ឈ្មោះ សុខ បញ្ញា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​រត់​តាក់​សុ​ី ស្នាក់​នៅ​ភូមិ​កែវ​ផុស ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។ រថយន្ត​ម៉ាក FRONTIER ពណ៌​ស គ្មាន​ផ្លា​ក​លេខ អ្នកបើកបរ​ឈ្មោះ ពេជ្រ វិចិត្រ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។ រថយន្ត​ម៉ាក STAREX ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AN-6973 អ្នកបើកបរ​ឈ្មោះ សឿ​ន តុង​លី​ប ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​រត់​តាក់​សុ​ី ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​បាន​ចុះ​រត់គេច​ខ្លួន ហើយ​ករណី​នេះ​សមត្ថកិច្ច​បាន​ចាត់ចែង​បន្ត​ដោះស្រាយ​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News