លួច​គេ​វា​គ្រាន់​! ដល់​តែ​គេ​ទាន់ គឺ​ខ្នោះ​នៅ​ដៃ​អ​ញ្ចឹ​ង

0

កណ្ដាល​៖ មុខ​”​សញ្ញា​កាច់ក​” ​ម៉ូតូ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស ស្រុក​ខ្សាច់កណ្ដាលសហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​នគរបាល​ឃុំ​ស៊ី​ធរ ដេញ​ស្ទាក់​ចាប់ខ្លួន​បាន រួម​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង​។ នេះបើយោងតាមប្រភពលោក ធឿ​ន វ​ណ្ណា នាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំ​ស៊ី​ធរ បាន​អោយដឹងថាករណី​ចាប់ខ្លួន​មុខសញ្ញា​”​ចោរ​កាច់ក​”​នេះ បាន​ធ្វើ​ឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ភូមិ​ព្រៃ​បាំង ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១​។

លោកបានបន្ថែមទៀតថាជនសង្ស័យ​មានឈ្មោះ សៅ សុ​ភ័​ក្រ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​រ័​ត្ន ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​។ ​មុននឹង​ឈាន​ដល់មាន​ការ​ឃាត់ខ្លួននេះ កាលពី​ព្រឹក​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ម៉ាក Scoopy​ ពណ៌​ស ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1IS-7125​ នៅចំណុច​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលជារបស់​ឈ្មោះ ជា សម្ផស្ស ភេទ​ស្រី​ អាយុ​ ៤៥ឆ្នាំ​។

ក្រោយ​លួច​បាន​ហើយ ជនសង្ស័យ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន កាត់​តាម​ផ្លូវ​ 7NG ឆ្ពោះ​មក​ឡើង​ផ្លូវជាតិ​លេខ​៨ បំណង ឆ្លង​ទៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ។ ខណៈនោះ​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បានសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស៊ី​ធរ តាម​ដេញ​ស្ទាក់​រហូត​ឃាត់ខ្លួន​បាន​ត្រង់​ចំណុច​ខាងលើ​តែ​ម្ដង​ទៅ​។ បច្ចុប្បន្ន​ជនសង្ស័យខាងលើ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​ បញ្ជូនទៅចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ សហការី